Home Khmer

FOR NATURE, OUR LIFE

Read this page in English

អង្គការមាតាធម្មជាតិ គឺជាចលនាមួយនៃប្រទេសកម្ពុជាដែលធ្វើសកម្មភាពជាច្រើនដើម្បីការពារព្រៃពារជួរភ្នំក្រវាញ ភាគកណ្តាលហើយក៏ជាព្រៃឈើអស្ចារ្យដែលសេសសល់ធំជាងគេនៃប្រទេសម្ពុជាផងដែរ។នៅក្នុងនោះយើង បានបង្ហាញនិងផ្សព្វផ្សាយពីជនជាតិដើមភាគតិចជងដែលរស់នៅតាមជ្រលងភ្នំអារ៉ែង។ ក្នុងនោះគឺជាសណ្ឋានដីព្រៃឈើដ៏អស្ចារ្យនិងមានសារះសំខាន់មិនអាចកាត់ថ្លៃបានសំរាប់រុក្ខជាតិ ដែល ជាជម្រកសត្ វព្រៃកម្ររជិតផុតពូជនៃប្រទេសកម្ពជានិងកំពុងតែទទួលការគំរាមកំហែងពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន(ស៊ីណូហៃដ្រូ)ដែលជាក្រុមហ៊ុនអភិវឌ្ឍន៏វារីអគ្គិសនីធំជាងគេលើពិភពលោក។

 

បច្ចុប្បន្នយើងកំពុងផ្តោតជាសំខាន់ទាំងអស់នៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការទាមទារឱ្យមានការលុបចោលនូវគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅជ្រលងអារ៉ែងនេះ។យើងកំពុងធ្វើដូច្នេះក្នុងគោលបំណងដំបូងនិងសំខាន់ដែល ធ្វើឱ្យប្រជាជនក្នុងតំបន់ជ្រលងភ្នំជឿថាវាជាសិទ្ធិរបស់ពួកគេដើម្បីការពារជីវភាពរស់នៅរបស់ខ្លួន វប្បធម៌និងប្រពៃណី របស់ពួកគេនិងនិរន្តរភាពនៃដីដូនតានសំរាប់អនាគតរបស់កុមារជំនាន់ក្រោយ។ ដូចដែលយើងបានជឿថាជ្រលងភ្នំអារ៉ែងស្ថិននៅជុំវិញតំបន់ភ្នំក្រវាញគឺជាបេតិកភ័ណ្ឌធម្មជាតិដែលជាកម្មសិទ្ធិ របស់យើងទាំងអស់គ្នាផងដែរ។មាតាធម្មជាតិក៏បង្កើនការយល់ដឹងអំពីតម្រូវការសម្រាប់ប្រជាជនកម្ពុជាទាំង អស់ដើម្បីទទួលបានការចូលរួមនៅក្នុងយុទ្ធនាការពារធនធានធម្មជាតិនេះ។ ក្នុងពេលនេះដែរយើងកំពុងក្លាយទៅជាចលនាសកម្មជនព្រៃឈើទូទាំងប្រទេសដំបូងគេរបស់នៃប្រទេសកម្ពុជា។

 

ចក្ខុវិស័យរយៈពេលវែងរបស់មាតាធម្មជាតិក៏ចូលរួមការអភិវឌ្ឍនៃជួរភ្នំក្រវាញភាគកណ្តាលព្រៃការពារទាំងមូល នោះគឺមជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរដែលមានគុណភាពនិងការស្រឡាញ់ធម្មជាតិសំរាប់ភ្នៀវ ជាតិនិងអន្ដរជាតិនិង ជាកន្លែងតែមួយគត់សម្រាប់អ្នកសិក្សាស្រាវជ្រាវលើសត្វនិងរុក្ខជាតិផងដែរ។

 

ដើម្បីស្វែងយល់ពត៍មានបន្ថែមអំពីយើងសូមទស្សនាផ្នែក(អំពីយើង)និងស្វែងយល់បន្ថែមអំពីយុទ្ធនាការច្នៃប្រឌិតថ្មីរបស់មាតាធម្មជាតិផ្នែកខាងក្រោមនេះ។សម្រាប់អ្នកដែលចង់សួរយើងនូវសំណួរលម្អិតបន្ថែមឬការ ចូលរួមនៅក្នុង

ការសន្ទនាជាមួយយើងសូមផ្ញើអ៊ីម៉ែលមួយដែលយើងទៅដោយមិនគិតថ្លៃ:

information.mothernature@gmail.com

 

Peaceful, Direct, and Fearless

Nature Activism

 

(Community-Based Tourism)

Wild KK Project

-----------------------------------------------------------------------------------------------------------------------------------------